តើជំរឿនជាអ្វី?
រៀងរាល់ 10 ឆ្នាំម្តង ពលរដ្ឋកាលីហ្វ័រញ៉ា ត្រូវបំពេញបែបបទធ្វើជំរឿនដើម្បីទទួលបាននូវការរាប់ចំនួនពលរដ្ឋម្នាក់ៗឲ្យបានត្រឹមត្រូវ។ ជំរឿននេះ ធ្វើសេចក្តីសម្រេចទៅលើការផ្តល់មូលនិធិសហព័ន្ធសម្រាប់សេវាសហគមន៍សំខាន់ៗដែលជួយគាំទ្រដល់ក្រុមគ្រួសាររបស់យើង និងបែងចែកអំណាចនយោបាយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។
ជំរឿនឆ្នាំ2020 កំពុងប្រព្រឹត្តទៅនាពេលនេះ! អ្នកមានវិធីសាស្ត្រចំនួនបីក្នុងការបំពេញជំរឿន៖ តាមអនឡាញ តាមទូរសព្ទ និងតាមសំបុត្រប្រៃសណីយ៍។ ជំរឿននេះនឹងការពារធនធាននានាដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍របស់យើងសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ។
ចូលរួមធ្វើជំរឿន
កាលវិភាគអាចនឹងមានការផ្លាស់ប្ដូរ។ សូមមើលកាលវិភាគដែលត្រូវបានកែសម្រួលនៅទីនេះ៖ កាលវិភាគប្រតិបត្តិការដែលត្រូវបានកែសម្រួលរបស់ USCB
វាងាយស្រួលហើយលឿន
ការចំណាយពេលតែពីរបីនាទីដើម្បីឆ្លើយសំណួរ
សាមញ្ញៗចំនួន 9សំណួរ គឺជួយកំណត់ចំនួនទឹកប្រាក់ដែលឧបត្ថម្ភដល់កម្មវិធីសំខាន់ៗសម្រាប់
រយៈពេល 10ឆ្នាំខាងមុខ។
ជុំរឿនស្ថិតិប្រជាជនមានសុវត្ថិភាពនិងសន្តិសុខពិតប្រាកដ
ទិន្នន័យជំរឿនឆ្នាំ2020 របស់អ្នក គឺមានសុវត្ថិភាព ត្រូវបានការពារ និងរក្សាជាការសម្ងាត់។
ហេតុអ្វីបានជាជំរឿនឆ្នាំ 2020 មានសារៈសំខាន់?
ជំរឿនឆ្នាំ 2020 នឹងសម្រេចថាតើត្រូវបែងចែកទឹកប្រាក់ចំនួនប៉ុន្មានពាន់លានដុល្លារទៅដល់ក្រុមគ្រួសាររបស់យើង។ ចម្លើយរបស់អ្នកនឹងជួយផ្តល់ជាមូលនិធិដល់កម្មវិធីមួយចំនួនដែលផ្តល់នូវធនធានសំខាន់ៗទៅដល់ពលរដ្ឋកាលីហ្វ័រញ៉ា។ ជំរឿននេះ នឹងផ្តល់មូលនិធិដល់សាលារៀន កម្មវិធីថែទាំកុមារ គម្រោងថែទាំជួសជុលផ្លូវថ្នល់ និងកម្មវិធីជំនួយសង្គម។
ជំរឿនឆ្នាំ 2020 នឹងធានាបាននូវសុខភាព និងសុខុមាលភាពរបស់ក្រុមគ្រួសារ និងសង្កាត់របស់យើង។ តាមរយៈការបំពេញទម្រង់បែបបទនេះ ទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ដើម្បីសម្រេចពីទីកន្លែងដែលត្រូវសាងសង់មន្ទីរពេទ្យថ្មី កែលម្អកម្មវិធីសុខភាព និងបង្កើនការងារនិងឱកាសអាជីវកម្ម។
ព័ត៌មានដែលប្រមូលបានអំឡុងពេលជំរឿនឆ្នាំ 2020 មិនអាចធ្វើការផ្សព្វផ្សាយ ឬប្រើប្រាស់ប្រឆាំងលើរូបអ្នកដោយប្រការណាមួយឡើយ។ ព័ត៌មានរបស់អ្នក ត្រូវបានប្រើប្រាស់ដើម្បីបង្កើតស្ថិតិតែប៉ុណ្ណោះ វាមិនអាចចែករំលែកទៅភ្នាក់ងារអន្តោប្រវេសន៍ និងភ្នាក់ងារអនុវត្តច្បាប់នោះទេ ហើយវាក៏មិនអាចប្រើប្រាស់ដើម្បីកំណត់អំពីសិទ្ធិរបស់អ្នកក្នុងការទទួលបានអត្ថប្រយោជន៍រដ្ឋាភិបាលណាមួយដែរ។ យើងគិតអំពីសិទ្ធិឯកជនភាពរបស់អ្នកយ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យព័ត៌មានរបស់អ្នកមានសន្តិសុខនិងសុវត្ថិភាព។
ជំរឿនឆ្នាំ 2020 នឹងកំណត់អំពីចំនួនអ្នកតំណាងដែលរដ្ឋកាលីហ្វ័រញ៉ាត្រូវមាន នៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងចំនួនការបោះឆ្នោតដែលយើងមាននៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ព័ត៌មានរបស់អ្នកក៏នឹងត្រូវប្រើដើម្បីកែប្រែព្រំដែនកំណត់រវាងសភា និងព្រឹទ្ធសភាផងដែរ។ ការចូលរួមនៅក្នុងជំរឿនឆ្នាំ 2020 គឺត្រូវធានាថាអ្នកនិងសហគមន៍របស់អ្នក នឹងមានការធ្វើជាតំណាងប្រកបដោយយុត្តិធម៌!