អំពីជំរឿនឆ្នាំ 2020
រៀងរាល់ 10 ឆ្នាំម្តង ពលរដ្ឋកាលីហ្វ័រញ៉ា ត្រូវបំពេញបែបបទធ្វើជំរឿនដើម្បីទទួលបាននូវការរាប់ចំនួនពលរដ្ឋម្នាក់ៗឲ្យបានត្រឹមត្រូវ។ ជំរឿននេះ ធ្វើការសម្រេចទៅលើបំណែងចែកអសនៈតំណាងខាងនយោបាយ និងមូលនិធិរបស់រដ្ឋសម្រាប់សេវាសហគមន៍សំខាន់ៗដែលជួយគាំទ្រដល់ក្រុមគ្រួសាររបស់យើង។
ជំរឿនឆ្នាំ2020 កំពុងប្រព្រឹត្តទៅនាពេលនេះ! អ្នកមានវិធីសាស្ត្រចំនួនបីក្នុងការបំពេញជំរឿន៖ តាមអនឡាញ តាមទូរសព្ទ និងតាមសំបុត្រប្រៃសណីយ៍។ ជំរឿននេះនឹងការពារធនធាននានាដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍របស់យើងសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ។ ធ្វើជំរឿន
ប្រាក់ និងអំណាយ
ជំរឿនឆ្នាំ 2020 នឹងសម្រេចថា តើទឹកប្រាក់ចំនួនប៉ុន្មានពាន់លានដុល្លារ ត្រូវបែកចែកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានេះ។ ការរាប់ចំនួនមិនបានត្រឹមត្រូវ អាចនឹងប៉ះពាល់ដល់ការផ្តល់មូលនិធិសម្រាប់សាលារៀន សេវាសុខាភិបាល ការថែទាំកុមារ សេវាសង្គ្រោះបន្ទាន់ និងកម្មវិធីដទៃផ្សេងទៀត។
ជំរឿនឆ្នាំ 2020 នឹងធ្វើការសម្រេចទៅលើចំនួនសមាជិកសភារបស់រដ្ឋកាលីហ្វ័រញ៉ា និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ការរាប់ចំនួនបានត្រឹមត្រូវ មានន័យថា នឹងមានតំណាងកាន់តែច្រើនក្នុងស្ថាប័នកាន់អំណាចកាន់ ដែលពួកគេពិតជាអាចធ្វើជាតំណាង និងធ្វើការតស៊ូមតិការពារសហគមន៍របស់យើង។
សុវត្ថិភាព និងការរក្សាការសម្ងាត់
ជំរឿនឆ្នាំ 2020 គឺជាឱកាសរបស់ពលរដ្ឋកាលីហ្វ័រញ៉ាគ្រប់រូបក្នុងការធានានូវអនាគតរបស់យើង។ សូមកុំភ័យឲ្យសោះ ចម្លើយតបរបស់អ្នកនៅក្នុងជំរឿននេះ គឺមានសុវត្ថិភាពនិងសន្តិសុខ។ ព័ត៌មានដែលប្រមូលបានជាផ្នែកមួយនៃជំរឿនឆ្នាំ 2020 មិនអាចធ្វើការចែករំលែកដោយភ្នាក់ងាររដ្ឋាភិបាល ឬប្រើប្រាស់ដើម្បីប្រឆាំងលើរូបអ្នកដោយប្រការណាមួយឡើយ។
ចូលរួមធ្វើជំរឿន
កាលវិភាគអាចនឹងមានការផ្លាស់ប្ដូរ។ សូមមើលកាលវិភាគដែលត្រូវបានកែសម្រួលនៅទីនេះ៖ កាលវិភាគប្រតិបត្តិការដែលត្រូវបានកែសម្រួលរបស់ USCB
វាងាយស្រួលហើយលឿន
ការចំណាយពេលតែពីរបីនាទីដើម្បីឆ្លើយសំណួរ
សាមញ្ញៗចំនួន 9សំណួរ គឺជួយកំណត់ចំនួនទឹកប្រាក់ដែលឧបត្ថម្ភដល់កម្មវិធីសំខាន់ៗសម្រាប់
រយៈពេល 10ឆ្នាំខាងមុខ។
ជុំរឿនស្ថិតិប្រជាជនមានសុវត្ថិភាពនិងសន្តិសុខពិតប្រាកដ
ទិន្នន័យជំរឿនឆ្នាំ2020 របស់អ្នក គឺមានសុវត្ថិភាព ត្រូវបានការពារ និងរក្សាជាការសម្ងាត់។
របៀបបំពេញការធ្វើជំរឿន
ការចូលរួមរបស់អ្នកនៅក្នុងការបំពេញបែបបទជំរឿនឆ្នាំ2020 ត្រូវបានតម្រូវជាចាំបាច់។ ជាសំណាងល្អ អ្នកមានមធ្យោបាយបីយ៉ាងដើម្បីឆ្លើយសំណួរ។
មិនថាអ្នកជ្រើសរើសវិធីណាមួយនោះទេ សូមធានាថា អ្នកត្រូវបំពេញទម្រង់បែបបទនេះ!
តាមប្រព័ន្ធអនឡាញ
ជាលើកទីមួយ បែបបទជំរឿននឹងអាចស្វែងរកបានដើម្បីបំពេញតាមអនឡាញ- ធ្វើជំរឿនឆ្នាំ2020 នៅថ្ងៃនេះ!
តាមទូរសព្ទ
អ្នកអាចបំពេញជំរឿនឆ្នាំ2020 តាមរយៈទូរសព្ទជា 13ភាសា រួមទាំងឧបករណ៍ទូរគមនាគមន៍សម្រាប់បុគ្គលដែលថ្លង់។
តាមសំបុត្រប្រៃសណីយ៍
ទម្រង់បែបបទជំរឿនជាក្រដាស នឹងមានជាភាសាអង់គ្លេស និងអេស្ប៉ាញ ហើយអាចផ្ញើតាម
ប្រៃសណីយ៍ត្រឡប់ទៅកាន់ក្រសួងជំរឿនសហរដ្ឋអាមេរិកវិញបាន។
សំណួរដែលសួរញឹកញាប់ក្នុងការធ្វើជំរឿនឆ្នាំ 2020
កាលីហ្វ័រញ៉ាប្តេជ្ញាចិត្តចំពោះការរាប់ឱ្យពេញលេញ និងត្រឹមត្រូវដែលរាប់បញ្ចូលមនុស្សគ្រប់គ្នាដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិ។ កាលីហ្វ័រញ៉ាបានវិនិយោគធនធានច្រើនជាងរដ្ឋដទៃទៀត ដើម្បីធានាថាការកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងការអប់រំរបស់យើងនឹង រឹងមាំ និងមានប្រសិទ្ធភាព។ កាលីហ្វ័រញ៉ាប្តេជ្ញាធ្វើការជាមួយដៃគូរ ដើម្បីតាមដានការខិតខំរបស់សហព័ន្ធ បំបាត់ភាពភ័យខ្លាច និងព័ត៌មានមិនពិត និងធានាថាប្រជាជនកាលីហ្វ័រញ៉ាទាំងអស់យល់អំពីការការពាររបស់ពួកគេក្រោមមាត្រា 13 ។
- មូលនិធិសហព័ន្ធមួយចំនួន ប្រាក់ជំនួយឧត្ថម្ភ និងការគាំទ្រដល់រដ្ឋ ខោនធី និងសហគមន៍ គឺផ្អែកលើប្រជាជន។
- វាជារឿងសំខាន់បំផុតតែត្រូវរាប់ចំនួនមនុស្សឲ្យបានគ្រប់គ្នា ដោយពុំគិតពីស្ថានភាពអន្តោប្រវេសន៍ឡើយ។ នៅពេលអ្នកឆ្លើយសំណួរជំរឿន អ្នកជួយដល់សហគមន៍របស់អ្នកឲ្យទទួលបាននូវចំណែកមូលនិធិសហព័ន្ធប្រកបដោយយុត្តិធម៌។
- អាជីវកម្មនានា ប្រើប្រាស់ទិន្នន័យជំរឿនដើម្បីសម្រេចថាតើកន្លែងណាដែលត្រូវសាងសង់រោងចក្រ ការិយាល័យ និងហាងលក់ទំនិញ ហើយនេះនឹងបង្កើតបានការងារជាច្រើន។
- ក្រុមហ៊ុនអភិវឌ្ឈប្រើប្រាស់ទិន្នន័យជំរឿនសម្រាប់ការកសាងលំនៅដ្ឋានថ្មីៗ និងកែលម្អសង្កាត់។
- រដ្ឋាភិបាលមូលដ្ឋានប្រើប្រាស់ទិន្នន័យជំរឿននេះសម្រាប់សុវត្ថិភាពសាធារណៈ និងការត្រៀមខ្លួនពេលមានគ្រោះអាសន្ន។
មនុស្សគ្រប់គ្នាត្រូវតែឆ្លើយតបទៅនឹងជំរឿន។ ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិ ដោយពលរដ្ឋកាលីហ្វ័រញ៉ាទាំងអស់មានសិទ្ធិជាមូលដ្ឋានជាក់លាក់ ហើយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកតម្រូវឲ្យរាប់បញ្ចូលមនុស្សទាំងអស់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក។ ជាការចាំបាច់ណាស់ដែលប្រជាជនកាលីហ្វ័រញ៉ាទាំងអស់ត្រូវបានរាប់ ដើម្បីធានាបាននូវតម្លាភាពធនធានឱ្យបានត្រឹមត្រូវ។
- នៅពេលបំពេញជំរឿនសម្រាប់គ្រួសាររបស់អ្នក អ្នកគួរតែរាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅក្នុងផ្ទះរបស់អ្នកនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2020។ អ្នករាល់គ្នាត្រូវបានរាប់នៅទីតាំងដែលពួកគេកំពុងរស់នៅ ឬបានចំណាយពេលភាគច្រើននៅថ្ងៃទី 1 ខែមេសាឆ្នាំ 2020 ។
- ជាការសំខាន់ដែលត្រូវចងចាំថាត្រូវ រាប់រាល់ចំនួនកូន ដែលកំពុងរស់នៅជាមួយអ្នក។ នេះរួមបញ្ចូលទាំង៖
- កូនទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់អ្នកដែលរួមមានកូនចិញ្ចឹម ចៅៗ ក្មួយស្រី និងក្មួយប្រុស និងកូនៗរបស់មិត្តភក្តិ (ទោះបីពួកគេរស់នៅជាមួយអ្នកបណ្តោះអាសន្នក៏ដោយ) ។
- កូនដែលបែងចែកពេលវេលារបស់ពួកគេរវាងផ្ទះ ប្រសិនបើពួកគេកំពុងរស់នៅជាមួយអ្នកនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2020 ។
- ទារកទើបនឹងកើត សូម្បីតែអ្នកដែលកើតនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2020 ឬអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យនៅកាលបរិច្ឆេទនេះ។
ជំរឿនឆ្នាំ 2020 នឹងសួរថា៖
- តើមានមនុស្សប៉ុន្មាននាក់ដែរកំពុងរស់នៅក្នុងផ្ទះរបស់អ្នកនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2020៖ នេះនឹងជួយដល់ការិយាល័យជំរឿនសហរដ្ឋអាមេរិករាប់ចំនួនប្រជាជនអាមេរិកទាំងមូល និងធានាថាប្រជាជនត្រូវបានគេរាប់យោងទៅតាមកន្លែងដែលពួកគេរស់នៅក្នុងថ្ងៃជំរឿន។ ការិយាល័យជំរឿនប្រជាជនសហរដ្ឋអាមេរិកនឹងសួរឈ្មោះមនុស្សម្នាក់ៗនៅក្នុងគ្រួសារ។
- ថាតើផ្ទះនេះជាកម្មសិទ្ធិរបស់អ្នក ឬជួល៖ នេះនឹងជួយឲ្យការិយាល័យជំរឿនសហរដ្ឋអាមេរិកបង្កើតស្ថិតិអំពីភាពជាម្ចាស់ផ្ទះ និងការជួល។ អត្រានៃភាពជាម្ចាស់ផ្ទះគឺជាសូចនាករមួយនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងជួយក្នុងការគ្រប់គ្រងកម្មវិធីផ្ទះ និងជូនដំណឹងអំពីការសម្រេចចិត្តក្នុងការធ្វើផែនការ។
- អំពីភេទរបស់មនុស្សម្នាក់ៗនៅក្នុងផ្ទះរបស់អ្នក៖ នេះអនុញ្ញាតិឲ្យការិយាល័យជំរឿនសហរដ្ឋអាមេរិកបង្កើតស្ថិតិដែលអាចនឹងត្រូវបានប្រើក្នុងផែនការ និងផ្តល់មូលនិធិដល់កម្មវិធីរបស់រដ្ឋាភិបាល។ ព័ត៌មាននេះក៏អាចត្រូវបានប្រើ ដើម្បីពង្រឹងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយប្រឆាំងនឹងការរើសអើងផងដែរ។
- អំពីអាយុរបស់មនុស្សម្នាក់ៗនៅក្នុងផ្ទះរបស់អ្នក៖ ការិយាល័យជំរឿនប្រជាជនអាមេរិកបង្កើតស្ថិតិ ដើម្បីយល់កាន់តែច្បាស់អំពីទំហំ និងលក្ខណៈរបស់ក្រុមអាយុខុសគ្នា។ ព័ត៌មាននេះនឹងជួយរៀបចំផែនការ និងផ្តល់មូលនិធិដល់កម្មវិធីរដ្ឋាភិបាលដែលគាំទ្រក្រុមអាយុជាក់លាក់រួមមានកុមារ យុវជន និងមនុស្សចាស់។
- អំពីសញ្ជាតិរបស់មនុស្សម្នាក់ៗនៅក្នុងផ្ទះរបស់អ្នក៖ នេះអនុញ្ញាតឲ្យការិយាល័យជំរឿនសហរដ្ឋអាមេរិកបង្កើតស្ថិតិអំពីក្រុមសញ្ជាតិ និងក្រុមពូជសាសន៍។ ទិន្នន័យនេះជួយដល់ទីភ្នាក់ងារសហព័ន្ធត្រួតពិនិត្យការអនុលោមតាមបទប្បញ្ញត្តិប្រឆាំងនឹងការរើសអើងដូចជានៅក្នុងច្បាប់សិទ្ធិនៃការបោះឆ្នោត និងច្បាប់ស្តីពីសិទ្ធិពលរដ្ឋ។
- អំពីថាតើមនុស្សម្នាក់ៗនៅក្នុងផ្ទះរបស់អ្នកមានដើមកំណើតជាអេស្ប៉ាញ អាមេរិកឡាទីន ឬដើមកំណើតអេស្ប៉ាញ៖ ចម្លើយទាំងនេះនឹងជួយដល់ការបង្កើតស្ថិតិអំពីក្រុមជនជាតិនោះ។ នេះត្រូវការជាចាំបាច់ដោយទីភ្នាក់ងារសហព័ន្ធដើម្បីត្រួតពិនិត្យការអនុលោមតាមបទប្បញ្ញត្តិប្រឆាំងនឹងការរើសអើងដូចជានៅក្នុងច្បាប់ស្តីពីសិទ្ធិបោះឆ្នោត និងច្បាប់ស្តីពីសិទ្ធិពលរដ្ឋ។
- អំពីទំនាក់ទំនងរបស់មនុស្សម្នាក់ៗនៅក្នុងផ្ទះរបស់អ្នក៖ នេះអនុញ្ញាតឲ្យការិយាល័យជំរឿនបង្កើតការប៉ាន់ស្មានអំពីគ្រួសារ សមាជិកគ្រួសារ និងក្រុមដទៃទៀត។ ទិន្នន័យទំនាក់ទំនងត្រូវបានប្រើក្នុងការធ្វើផែនការ និងផ្តល់មូលនិធិដល់កម្មវិធីរដ្ឋាភិបាលដែលគាំទ្រដល់គ្រួសាររួមទាំងអ្នកដែលចិញ្ចឹមកូនតែម្នាក់ឯង។
សម្គាល់៖ សំណួរស្តីពីសញ្ជាតិមិនត្រូវបានរាប់បញ្ចូលក្នុងទម្រង់បែបបទជំរឿនទេ។
- ចាំបាច់បំផុតត្រូវមានការប្រុងប្រយ័ត្នអំពីសំណើសុំណាមួយដែលហាក់ដូចជាមានជាប់ការសង្ស័យ។
- ក្រសួងជំរឿនសហរដ្ឋអាមេរិក នឹងមិនស្នើសុំឲ្យផ្តល់នូវ៖
- ការទូទាត់ប្រាក់នៅក្នុងការបំពេញកម្រងសំណួរ
- លេខរបបសន្តិសុខសង្គម
- ព័ត៌មានហិរញ្ញវត្ថុ
- បុគ្គលិកចុះតាមមូលដ្ឋានរបស់ក្រសួងជំរឿនសហរដ្ឋអាមេរិកតែងតែបង្ហាញអត្តសញ្ញាណក្រសួងជំរឿនដែលមានសុពលភាពជានិច្ច។ អ្នកអាចបញ្ជាក់ថា ពួកគេជាបុគ្គលិករបស់ក្រសួងជំរឿនសហរដ្ឋអាមេរិក ដោយបញ្ចូលឈ្មោះរបស់ពួកគេទៅក្នុងប្រអប់ស្វែងរកបុគ្គលិកក្រសួងជំរឿន ឬតាមរយៈការទាក់ទងទៅកាន់ការិយាល័យក្នុងតំបន់របស់រដ្ឋកាលីហ្វ័រញ៉ា។
- ការក្លែងខ្លួនបន្លំធ្វើជាមន្ត្រីរបស់សហព័ន្ធ គឺជាបទល្មើសរបស់សហព័ន្ធ ហើយបុគ្គលណាម្នាក់ដែលរំលោភបំពានលើច្បាប់នេះ នឹងត្រូវមានទោសជាប់ពន្ធនាគារ។
- ក្រសួងជំរឿនរបស់សហរដ្ឋអាមេរិក(USCB) ត្រូវបានតម្រូវដោយច្បាប់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនណាមួយដែលខ្លួនប្រមូល និងរក្សាការសម្ងាត់ព័ត៌មានទាំងនោះ។
- ក្រសួងជំរឿនសហរដ្ឋអាមេរិក ត្រូវបានចងភ្ជាប់កាតព្វកិច្ចដោយមាត្រា13 នៃក្រមច្បាប់សហរដ្ឋអាមេរិក។ ច្បាប់ទាំងនេះ មិនត្រឹមតែផ្តល់ដល់ក្រសួងនូវសិទ្ធិសម្រាប់កិច្ចការរបស់ខ្លួននោះទេ ប៉ុន្តែថែមទាំងចែងអំពីការពារយ៉ាងរឹងមាំ សម្រាប់ព័ត៌មានដែលជំរឿននេះប្រមូលបានពីបុគ្គលម្នាក់ៗ និងអាជីវកម្មនានា។
- ក្រសួងជំរឿនសហរដ្ឋអាមេរិក ប្រើប្រាស់ចម្លើយឆ្លើយបតដើម្បីបង្កើតស្ថិតិ។
- ព័ត៌មានឯកជនភាព អាចមិនត្រូវបានបោះពុម្ពផ្សាយឡើយនៅពេលប្រមូលរួច។ បន្ទាប់ពីរយៈពេល 72 ឆ្នាំ ព័ត៌មាននេះត្រូវបានបោះពុម្ពផ្សាយសម្រាប់គោលបំណងប្រវត្តិសាស្ត្រ ដោយបណ្ណាសារជាតិ។ វាជារឿងខុសច្បាប់ក្នុងការផ្សព្វផ្សាយ ឬបោះពុម្ពព័ត៌មានឯកជនភាពណាមួយដែលកំណត់អត្តសញ្ញាណបុគ្គលណាម្នាក់ ឬអាជីវកម្មណាមួយ ដូចជា ឈ្មោះ អាសយដ្ឋាន (រួមទាំងកូអ័រដោណេ GPS) លេខរបបសន្តិសុខសង្គម និងលេខទូរសព្ទ។
- ចម្លើយមិនអាចប្រើប្រាស់សម្រាប់គោលបំណងពង្រឹងការអនុវត្តច្បាប់ ឬដើម្បីកំណត់ពីសិទ្ធិទទួលបានផ្ទាល់ខ្លួនសម្រាប់អត្ថប្រយោជន៍នានារបស់រដ្ឋាភិបាលឡើយ។
- ព័ត៌មានផ្ទាល់ខ្លួនមិនអាចប្រើប្រាស់ប្រឆាំងទៅនឹងអ្នកផ្តល់ចម្លើយសម្រាប់គោលបំណងនៃការពង្រឹកការអនុវត្តច្បាប់អន្តោប្រវេសន៍នោះទេ។
- បុគ្គលិករបស់ក្រសួងជំរឿនសហរដ្ឋអាមេរិក បានធ្វើសច្ចាប្រណិធានដើម្បីការពារការសម្ងាត់។ បុគ្គលគ្រប់រូបដែលមានសិទិ្ធចូលទៅប្រើប្រាស់ទិន្នន័យនេះ ត្រូវធ្វើសច្ចាប្រណិធានអស់មួយជីវិតក្នងការការពារព័ត៌មានផ្ទាល់ខ្លួន និងយល់ច្បាស់ថា ការពិន័យសម្រាប់ការរំលោភបំពានច្បាប់នេះ នឹងត្រូវអនុវត្តពេញមួយជីវិត។
- ការរំលោភបំពានលើការរក្សាការសម្ងាត់ ឬការផ្សព្វផ្សាយព័ត៌មាន ក្រៅពីសម្រាប់គោលបំណងស្ថិតិនេះ គឺជាបទល្មើសធ្ងន់ធ្ងរកំណត់ដោយសហព័ន្ធ។ ជនដែលបំពានលើច្បាប់នេះ នឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ រួមទាំង ការជាប់ពន្ធនាគារកំណត់ដោយសហព័ន្ធ រហូតដល់ប្រាំឆ្នាំ និងការពិន័យជាប្រាក់ចំនួន$250,000 ឬអនុវត្តទាំងពីរករណីនេះ។
ជៀសវាងការបោកប្រាស់តាមអនឡាញ
- ការបន្លំគឺជាសកម្មភាពព្រហ្មទណ្ឌដែលនរណាម្នាក់ព្យាយាមយកព័ត៌មានរបស់អ្នកដោយធ្វើពុតជាអង្គភាពដែលអ្នកទុកចិត្ត។ អ៊ីម៉ែលបន្លំជារឿយៗនាំអ្នកទៅកាន់គេហទំព័រដែលមើលទៅដូចជាការពិត ប៉ុន្តែក្លែងក្លាយ ហើយអាចឆ្លងមេរោគ។
- សូមកត់សម្គាល់ថាការិយាល័យជំរឿននឹងមិនផ្ញើអ៊ីម៉ែលដែលមិនបានស្នើសុំ ដើម្បីសុំការចូលរួមរបស់អ្នកនៅក្នុងជំរឿនឆ្នាំ 2020 ឡើយ។ លើសពីនេះទៀត ការិយាល័យជំរឿននឹងមិនស្នើសុំព័ត៌មានដូចតទៅនេះក្នុងអំឡុងពេលជំរឿនឆ្នាំ 2020 ទេ៖
- លេខសន្តិសុខសង្គមរបស់អ្នក
- ព័ត៌មានហិរញ្ញវត្ថុដូចជាគណនីធនាគារ ឬលេខកាតឥណទានរបស់អ្នក
- លុយ ឬអំណោយ
- លើសពីនេះ ការិយាល័យជំរឿននឹងមិនទាក់ទងអ្នកក្នុងនាមជាគណបក្សនយោបាយទេ។
- រក្សាសុវត្ថិភាពនៅផ្ទះ
- ប្រសិនបើមាននរណាម្នាក់មកផ្ទះរបស់អ្នក ដើម្បីប្រមូលចម្លើយសម្រាប់ជំរឿនឆ្នាំ 2020 អ្នកអាចធ្វើដូចខាងក្រោមដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ៖
- ពិនិត្យមើលដើម្បីឲ្យប្រាកដថាពួកគេមានគ្រឿងសម្គាល់អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពជាមួយនឹងរូបថតរបស់ពួកគេដែលជា សញ្ញាសម្គាល់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងកាលបរិច្ឆេទផុតកំណត់។
- ប្រសិនបើអ្នកនៅតែមានចម្ងល់អំពីអត្តសញ្ញាណពួកគេ អ្នកអាចទូរស័ព្ទមកលេខ 800-923-8282 ដើម្បីនិយាយជាមួយអ្នកតំណាងការិយាល័យជំរឿនក្នុងតំបន់បាន។
- អ្នកអាចស្វែងរកសៀវភៅបញ្ជីឈ្មោះបុគ្គលិកការិយាល័យជំរឿន ដើម្បីរកមើលព័ត៌មានទំនាក់ទំនងសម្រាប់និយោជិតដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេបាន – https://www.census.gov/cgi-bin/main/email.cgi
ការរាយការណ៍អំពីការសង្ស័យលួចបន្លំ
- ប្រសិនបើអ្នកសង្ស័យថាមានការក្លែងបន្លំ សូមទូរស័ព្ទមកកាន់ការិយាល័យប្រចាំតំបន់របស់រដ្ឋកាលីហ្វ័រញ៉ាតាមលេខ 213-314-6500 ឬទូរស័ព្ទឥតគិតថ្លៃ 800-923-8282 ដើម្បីនិយាយជាមួយអ្នកតំណាងការិយាល័យជំរឿន។ ប្រសិនបើអ្នកប្រាកដថាភ្ញៀវដែលនៅមាត់ទ្វាររបស់អ្នកមិនបានធ្វើការឱ្យការិយាល័យជំរឿនទេសូមទាក់ទងទៅនាយកដ្ឋានប៉ូលីសក្នុងតំបន់របស់អ្នក។
- បុគ្គលិកការិយាល័យ ជំរឿនសហរដ្ឋអាមេរិកនឹងបង្ហាញអត្តសញ្ញាណប័ណ្ណការិយាល័យជំរឿនដែលមានសុពលភាពដែលរួមបញ្ចូលទាំងរូបថតរបស់ពួកគេ សញ្ញាសម្គាល់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងកាលបរិច្ឆេទផុតកំណត់។ ការិយាល័យជំរឿនប្រជាជនសហរដ្ឋអាមេរិកនឹងមិនដែលស្នើសុំដូចខាងក្រោម៖
- ការទូទាត់ប្រាក់ដើម្បីបំពេញកម្រងសំណួរ
- លេខសម្ងាត់សន្តិសុខសង្គម
- ព័ត៌មានហិរញ្ញវត្ថុដូចជាគណនីធនាគារ ឬលេខកាតឥណទាន
- ការិយាល័យជំរឿនរបស់រដ្ឋកាលីហ្វ័រញ៉ា កំពុងគាំទ្រដល់ការផ្សព្វផ្សាយសម្របសម្រួលយ៉ាងខ្លាំងក្លា និងកិច្ចខិតខំប្រឹងប្រែងប្រាស្រ័យទាក់ទងដែលបានផ្តោតលើការផ្សព្វផ្សាយដល់ប្រជាជនដែលមានការពិបាកក្នុងការរ៉ាប់ចំនួន (HTC)។
- ការិយាល័យជំរឿន កំពុងធ្វើសហប្រតិបត្តិការជាមួយខោនធី រដ្ឋាភិបាលមូលដ្ឋាន រដ្ឋាភិបាលកុលសម្ព័ន្ធ អង្គការតាមសហគមន៍នៅក្នុងតំបន់និងនៅទូទាំងរដ្ឋ ការអប់រំ និងវិស័យផ្សេងទៀត ដើម្បីធានានឹងផ្សព្វផ្សាយបញ្ជ្រាបទៅដល់ពលរដ្ឋកាលីហ្វ័រញ៉ាដែលមានការពិបាកបំផុតក្នុងការរាប់ចំនួន។
- កិច្ចខិតខំប្រឹងប្រែងប្រាស្រ័យទាក់ទង នឹងមានគោលបំណងជួយពលរដ្ឋកាលីហ្វ័រញ៉ាឲ្យយល់ច្បាស់ថា ព័ត៌មានរបស់ពួកគេនឹងស្ថិតនៅជាព័ត៌មានសម្ងាត់ និងលុបចោលរាល់ព័ត៌មានមិនពិតនានា។
កម្រងសំណួរឆ្នាំ 2020 នឹងមិនរាប់បញ្ចូលនូវសំណួរណាមួយអំពីស្ថានភាពសញ្ជាតិរបស់បុគ្គលម្នាក់ៗនោះទេ។ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសិទ្ធិមូលដ្ឋានយ៉ាងជាក់លាក់ ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍នោះទេ។ សម្រាប់អ្នកដែលមានក្តីកង្វល់អំពីការបើកទ្វារផ្ទះរបស់ខ្លួន មានវិធីផ្សេងទៀតដែលអ្នកអាចចូលរួមបាន។ អ្នកអាចចូលរួមតាមប្រព័ន្ធអនឡាញ និងតាមរយៈទូរសព្ទពីលំនៅដ្ឋានដែលមានភាពកក់ក្តៅរបស់អ្នក ឬពីមជ្ឈមណ្ឌលជំនួយគ្រប់គ្រងដោយសហគមន៍។ សូមបំពេញកម្រងសំណួរជំរឿនរបស់អ្នក។ កម្រងសំណួរដែលមិនពេញលេញ អាចបង្កើនឱកាសរបស់អ្នក ក្នុងការទទួលបានការចុះពិនិត្យតាមដានលើការមិនឆ្លើយតបដោយក្រសួងជំរឿនសហរដ្ឋអាមេរិក។ សមាជិកគ្រួសារ នឹងទទួលបានការអញ្ជើញឲ្យឆ្លើយតបតាមអនឡាញចំពោះការធ្វើជំរឿនឆ្នាំ 2020 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី12 ខែមីនា ឆ្នាំ2020។ ការចូលរួមរបស់អ្នកមានសារៈសំខាន់បំផុត ហើយព័ត៌មានរបស់អ្នកត្រូវទទួលបានការការពារ។
បទបញ្ជាអនុវត្តនេះ មិនបង្កើតឲ្យមាននូវព័ត៌មានណាមួយដែលធ្វើការផ្សព្វផ្សាយលើសពីក្របខណ្ឌដែលបានអនុញ្ញាតក្រោមច្បាប់ជាធរមាននោះទេ។ ព័ត៌មានរបស់អ្នក បន្តរក្សាជាការសម្ងាត់។ បទបញ្ជាអនុវត្តនេះបញ្ជាក់ថា ព័ត៌មានដែលប្រមូលបានពីប្រភពសហព័ន្ធឬរដ្ឋ “អាចមិន និងមិនត្រូវបានប្រើប្រាស់ដើម្បីនាំមកនូវការចាត់វិធានការពង្រឹកការអនុវត្តច្បាប់អន្តោប្រវេសន៍ ប្រឆាំងទៅនឹងបុគ្គលណាម្នាក់ឡើយ។”
- ខែមករា – ខែមីនា 2019៖ ការិយាល័យជំរឿនសហរដ្ឋអាមេរិកបើកការិយាល័យជំរឿនចំនួន 39 ការិយាល័យដើម្បីគាំទ្រដល់ដំណើរការពិនិត្យអាសយដ្ឋាន។
- ខែមិថុនា – ខែកញ្ញា 2019៖ ការិយាល័យជំរឿនបើកការិយាល័យជំរឿនក្នុងតំបន់ចំនួន 209 ផ្សេងទៀត ដើម្បីគាំទ្រ និងគ្រប់គ្រងអ្នកជំរឿនប្រជាជនដែលធ្វើការនៅទូទាំងប្រទេស ដើម្បីធ្វើជំរឿន។
- ខែសីហា ឆ្នាំ2019៖ ការិយាល័យជំរឿនធ្វើការត្រួតពិនិត្យអាសយដ្ឋាននៅនឹងកន្លែង។ អ្នកធ្វើជំរឿនធ្វើទស្សនកិច្ចនៅតំបន់ដែលបានបន្ថែម ឬបាត់បង់ផ្ទះសម្បែងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីធានាថាបញ្ជីអាសយដ្ឋានរបស់ការិយាល័យជំរឿនមានភាពទាន់សម័យ។
- ខែមករា ឆ្នាំ2020៖ ការិយាល័យជំរឿន ចាប់ផ្តើមរាប់ប្រជាជននៅតំបន់អាឡាស្កាដាច់។
- ថ្ងៃទី 1 ខែមេសាឆ្នាំ 2020៖ គិតត្រឹមកាលបរិច្ឆេទនេះ ក្រុមគ្រួសារនឹងទទួលបានការអញ្ជើញឲ្យចូលរួមក្នុងជំរឿនឆ្នាំ 2020 ។ បន្ទាប់មកគ្រួសារនឹងមានជម្រើសបីយ៉ាងសម្រាប់ឆ្លើយតប៖ តាមអនឡាញ តាមអ៊ីម៉ែល ឬតាមទូរស័ព្ទ។ កាលបរិច្ឆេទនេះមិនមែនជាថ្ងៃកំណត់ទេ។ វាគ្រាន់តែជាកាលបរិច្ឆេទដែលប្រជាជនគួរពឹងផ្អែកលើទម្រង់បែបបទជំរឿន (ឧទាហរណ៍ដែលពួកគេរស់នៅថ្ងៃទី 1 ខែមេសា តើមានប៉ុន្មាននាក់នៅក្នុងគ្រួសាររបស់ពួកគេ។ ល។ )
- ខែមេសា ឆ្នាំ2020៖ អ្នកជំរឿនប្រជាជនចាប់ផ្តើមតាមដានក្រុមគ្រួសារជុំវិញមហាវិទ្យាល័យ និងសាកលវិទ្យាល័យដែលបានជ្រើសរើស។ អ្នកជំរឿនប្រជាជនក៏ចាប់ផ្តើមធ្វើការវាយតម្លៃលើការពិនិត្យគុណភាពផងដែរ។
- ខែឧសភា ឆ្នាំ2020៖ ការិយាល័យជំរឿននឹងចាប់ផ្តើមតាមដានក្រុមគ្រួសារដែលមិនបានឆ្លើយតប។
- ខែធ្នូ ឆ្នាំ2020៖ ការិយាល័យជំរឿន ផ្ដល់ចំនួនបែងចែកអសនៈដល់ប្រធានាធិបតី។
- សម្គាល់៖ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ 2019 ដល់រដូវក្តៅឆ្នាំ 2020 អង្គការដៃគូរដ្ឋកាលីហ្វ័រញ៉ានឹងចូលរួមនៅក្នុងសហគមន៍ដែលពិបាករាប់ចំនួន ដោយធ្វើការផ្សព្វផ្សាយ និងអប់រំដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការរាប់ចំនួនប្រជាជន។
កាលវិភាគកំពុងរង់ចាំសេចក្ដីសម្រេច។ សូមជម្រាបថា នៅថ្ងៃទី13 ខែមេសា ឆ្នាំ2020 ក្រសួងជំរឿនសហរដ្ឋអាមេរិកបានប្រកាសអំពីការពន្យារពេលនៃប្រតិបត្តិការពេញទំហឹងទៅថ្ងៃទី1 ខែមិថុនា ដោយការប្រមូលទិន្នន័យនឹងត្រូវបញ្ចប់នៅថ្ងៃទី31 ខែតុលា ឆ្នាំ2020។
យោងតាមការកែសម្រួលផ្នែកប្រតិបត្តិការពីក្រសួងជំរឿនសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមនៅក្នុងខែមិថុនា ឆ្នាំ2020 អ្នកធ្វើការផ្នែកជំរឿននឹងចាប់ផ្ដើមធ្វើការបញ្ជាក់ដោយផ្ទាល់ជាមួយគ្រួសារទាំងឡាយណាដែលមិនទាន់បានបំពេញជំរឿនរបស់ពួកគេ។ ព័ត៌មាននេះនឹងត្រូវបានគ្រប់គ្រង នៅពេលដែលព័ត៌មានថ្មីៗត្រូវបានប្រកាស។