ហេតុអ្វីបានជាជំរឿនមានសារៈសំខាន់
មានបញ្ហាប្រឈមជាច្រើននៅក្នុងជំរឿនឆ្នាំ 2020 ហើយសហគមន៍របស់យើង មិនអាចមានលទ្ធភាពរ៉ាប់រងសម្រាប់ការរាប់ចំនួនមិនបានត្រឹមត្រូវនោះទេ។ ធនធានសង្កាត់សំខាន់ៗនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងមូល គឺអាស្រ័យលើមូលនិធិសហព័ន្ធដែលផ្អែកលើព័ត៌មានដែលប្រមូលបានអំឡុងពេលធ្វើជំរឿននេះ។
លើកកម្ពស់សង្កាត់របស់យើង
ជំរឿនឆ្នាំ 2020 នឹងសម្រេចថាតើត្រូវបែងចែកទឹកប្រាក់ចំនួនប៉ុន្មានពាន់លានដុល្លារទៅដល់ក្រុមគ្រួសាររបស់យើង។ ចម្លើយរបស់អ្នកនឹងជួយផ្តល់ជាមូលនិធិដល់កម្មវិធីមួយចំនួនដែលផ្តល់នូវធនធានសំខាន់ៗទៅដល់ពលរដ្ឋកាលីហ្វ័រញ៉ា។ ជំរឿននេះ នឹងផ្តល់មូលនិធិដល់សាលារៀន កម្មវិធីថែទាំកុមារ គម្រោងថែទាំជួសជុលផ្លូវថ្នល់ និងកម្មវិធីជំនួយសង្គម។
- កែលម្អសាលារៀនតាមមូលដ្ឋាន
- កែលម្អវិថី និងផ្លូវថ្នល់
- កសាងលំនៅដ្ឋានដែលមានតម្លៃសមរម្យ
សុខុមាលភាពសហគមន៍
ជំរឿនឆ្នាំ 2020 នឹងធានាបាននូវសុខភាព និងសុខុមាលភាពរបស់ក្រុមគ្រួសារ និងសង្កាត់របស់យើង។ តាមរយៈការបំពេញទម្រង់បែបបទនេះ ទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ដើម្បីសម្រេចពីទីកន្លែងដែលត្រូវសាងសង់មន្ទីរពេទ្យថ្មី កែលម្អកម្មវិធីសុខភាព និងបង្កើនការងារនិងឱកាសអាជីវកម្ម។
- សាងសង់មន្ទីរពេទ្យថ្មី
- កែលម្អសេវាសុខភាព
- បង្កើនការងារ និងឱកាសអាជីវកម្ម
សុវត្ថិភាព
និងការរក្សាការសម្ងាត់
ព័ត៌មានដែលប្រមូលបានអំឡុងពេលជំរឿនឆ្នាំ 2020 មិនអាចធ្វើការផ្សព្វផ្សាយ ឬប្រើប្រាស់ប្រឆាំងលើរូបអ្នកដោយប្រការណាមួយឡើយ។ ព័ត៌មានរបស់អ្នក ត្រូវបានប្រើប្រាស់ដើម្បីបង្កើតស្ថិតិតែប៉ុណ្ណោះ វាមិនអាចចែករំលែកទៅភ្នាក់ងារអន្តោប្រវេសន៍ និងភ្នាក់ងារអនុវត្តច្បាប់នោះទេ ហើយវាក៏មិនអាចប្រើប្រាស់ដើម្បីកំណត់អំពីសិទ្ធិរបស់អ្នកក្នុងការទទួលបានអត្ថប្រយោជន៍រដ្ឋាភិបាលណាមួយដែរ។ យើងគិតអំពីសិទ្ធិឯកជនភាពរបស់អ្នកយ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យព័ត៌មានរបស់អ្នកមានសន្តិសុខនិងសុវត្ថិភាព។
អំណាចនយោបាយ
ជំរឿនឆ្នាំ 2020 នឹងកំណត់អំពីចំនួនអ្នកតំណាងដែលរដ្ឋកាលីហ្វ័រញ៉ាត្រូវមាន នៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងចំនួនការបោះឆ្នោតដែលយើងមាននៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ព័ត៌មានរបស់អ្នកក៏នឹងត្រូវប្រើដើម្បីកែប្រែព្រំដែនកំណត់រវាងសភា និងព្រឹទ្ធសភាផងដែរ។ ការចូលរួមនៅក្នុងជំរឿនឆ្នាំ 2020 គឺត្រូវធានាថាអ្នកនិងសហគមន៍របស់អ្នក នឹងមានការធ្វើជាតំណាងប្រកបដោយយុត្តិធម៌!
- ការបែងចែកអាសនៈសាជាថ្មី
- ការបោះឆ្នោតប្រធានាធិបតី/អនុប្រធានាធិបតី
- ការបែងចែកមណ្ឌលសាជាថ្មី
សហគមន៍ដែលបានរាប់ចំនួនប្រជាជនមិនត្រឹមត្រូវនាពេលកន្លងមក
សហគមន៍ជាច្រើននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានធ្វើជាតំណាងតិចតួច ឬបានរាប់ចំនួនមិនត្រឹមត្រូវនៅក្នុងការធ្វើជំរឿនកន្លងទៅ។ ការរាប់ចំនួនមិនបានត្រឹមត្រូវ មានន័យថា រដ្ឋកាលីហ្វ័រញ៉ា មិនទទួលបានចំណែកមូលនិធិនិងការធ្វើជាតំណាងប្រកបដោយយុត្តិធម៌នោះទេ ដោយសារតែអ្នកដែលរស់នៅក្នុងរដ្ឋរបស់យើងត្រូវបានរាប់ចំនួនមិនបានគ្រប់គ្នា។ សូមមើលផែនទីខាងក្រោមដើម្បីពិនិត្យមើលថាតើសហគមន៍របស់អ្នកមានការប្រឈមទៅនឹងការរាប់ចំនួនមិនបានដិតដល់ដែរឬទេ។
មើលផែនទី។